ខេត្ត Lam Dong បង្កើនអធិបតេយ្យភាពក្នុងការកសាងជនបទថ្មី
(VOV WORLD) /  
(VOV)_Lam Dong ជាខេត្តមួយក្នុងតំបន់ Tay Nguyen របស់វៀតណាម ល្បីឈ្មោះ
ជាមួយបណ្ដា កសិផល ដូចជា៖ តែ កាហ្វេ និងទេសចរណ៍។ នាបច្ចុប្បន្ន Lam Dong កំពុងនាំមុខ ក្នុងទូទាំងប្រទេស ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ ចូលក្នុងផលិតកម្មក សិកម្ម ដូច្នេះ ការអនុវត្តការងារកសាងជនបទថ្មី របស់ខេត្ត មានភាពងាយស្រួលជា
ច្រើន។ ប៉ុន្តែប្រការលំបាកបំផុត ដើម្បីសម្រេចការងារកសាងជនបទថ្មីរបស់ខេត្ត
នោះគឺពង្រីកកម្លាំងខ្លាំងសមូហភាពបង្កើតភាពស្រុះចិត្តគំនិត ប្រជាធិបតេយ្យក្នុង
ប្រជាជន…។ខេត្ត Lam Dong បានចាត់ទុកនេះគឺជាបញ្ហាគន្លឹះ ក្នុងការបញ្ជាណែនាំ កសាងកម្មវិធីជនបទថ្មីប្រកបដោយជោគជ័យ។
|
ខេត្ត Lam Dong បង្កើនអធិបតេយ្យភាពក្នុងការកសាងជនបទថ្មី(internet) |
កំណត់ការកសាងគំរោងកសាងជនបទថ្មីជាលក្ខណះសំខាន់ និងចាំបាច់ បំផុត
ដូច្នេះ ពីបណ្ដាថ្ងៃដើមដំបូងអនុវត្តកម្មវិធីកសាងជនបទថ្មី ក្រោយពីអង្គការពិគ្រោះ យោបល់កសាងគំរោងផែនការ ខេត្ត Lam Dong បានប្រមូលផ្តុំ កំលាំងចម្រុះរបស់សមូហភាព បក្សភាគ រដ្ឋអំណាច និងប្រជាជន ដើម្បីផ្តល់មតិ កែសម្រួលគំរោងផែន
ការ។ គំរោងការត្រូវសមស្របជាមួយលក្ខណះរបស់តំបន់និមួយៗដោយផ្សារភ្ជាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយការរក្សារវប្បធ៌ម។ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជន
បទថ្មី។តាមលោក Nguyen Binh Tri ប្រធានគណះកម្មាធិការប្រជាជនឃុំ Quang Lap
ស្រុក Don Duong ខេត្ត Lam Dong បានអោយដឹងថា៖អាស្រ័យដោយការអនុវត្តន៍គោល ការណ៍បើកចំហរ ប្រជាជនដឹង ប្រជាជនពិភាក្សា និងប្រជាជនផ្តល់មតិ ជាមួយរដ្ឋ
អំណាច បានជាការងារកសាងគំរោងការត្រូវបានអនុវត្តដ៍រលូន។
នៅស្រុក Lac Duong ខេត្ត Lam Dong ជាស្រុកមានប្រជាជនរស់នៅ៨០% ជាជន
ជាតិភាគតិច ប៉ុន្តែដល់បច្ចុប្បន្ន ឃុំចំនួន១០០% បានសម្រេចការងារកសាងគំរោងការ
ជាសារវ័ន្ត។ លោក Nguyen Duy Hai ប្រធានគណះកម្មាធិការប្រជាជនស្រុក Lac Duong បានអោយដឹងថា៖
“ ការងារកសាងគំរោងការគឺទាក់ទិនដល់ផ្នែកជាច្រើន ដូចជា៖ កសាងផែនការ
អំពី គមនាគម បណ្ដាញ់សាលារៀន អគ្គិសនី ការប្រើប្រាស់ដីធ្លី…ល។ ដូច្នេះ ស្រុក យើងខ្ញុំជួបការលំបាកច្រើនបំផុត។ ប៉ុន្តែក្នុងដំណើការអនុវត្ត ស្រុកបានសកម្មអនុវត្ត តាមការណែនាំរបស់ខេត្ត ដូច្នេះ មានឃុំចំនួន ២⁄៥ បានសម្រេចការកសាងគំរោងការ និង៣ឃុំទៀត កំពុងអនុវត្ត និងសម្រេចក្នុងឆ្នាំ២០១២នេះ។”
ជាមួយការផ្តួចផ្តើមគំនិតនេះ ឃុំនិមួយៗកសាងគំរោងការជនបទថ្មីរួមមួយ ដោយ
មានការចំណាយថវិកាមិនអោយហួស ពី៣០០លានដុង។ រួមជាមួយរបៀបធ្វើជាក់ស្ដែង គិតមកដល់នាបច្ចុប្បន្ន ខេត្ត Lam Dong បានសម្រេចការងារកសាង និងអនុម័តលើ គំ
រោង ការជនបទថ្មី សំរាប់ឃុំចំនួន ១១៨ ក្នុងខេត្ត។ តាមគំរោង ការងារកសាងគំរោងការ
ជនបទថ្មី សំរាប់ឃុំ ចំនួន១០០% នៅក្នុងភូមិសាស្ត្រខេត្តនឹងសម្រេចនាចុងឆ្នាំនេះ។
លោក Hoang Si Son លេខារង អចិន្ត្រៃយ៍គណះកម្មាធិការបក្សខេត្ត និងជាអនុប្រធាន
គណះ កម្មាធិការបញ្ជាណែនាំកម្មវិធីកសាងជនបទថ្មីខេត្ត Lam Dong បានចាត់ទុក ថា៖ ត្រូវមានការផ្តល់មតិរបស់ប្រជាជន និងកម្មាភិបាលនៅមូលដ្ឋាន ទើបការងារកសាង
គំរោង ការមានភាពជាក់ស្ដែង តំលៃផ្ទៃដីបានលើកកំពស់ និងពង្រីកប្រសិទ្ធិភាពបាននៃប្រការប្រើប្រាស់៖
“ យើងខ្ញុំមិនជួលអង្គភាពពិគ្រោះយោបល់ធ្វើទាំងអស់ទេ។ យើងខ្ញុំបញ្ជាណែនាំ អង្គភាពពិគ្រោះយោបល់ រួមជាមួយឃុំ ភូមិ និងរួមជាមួយប្រជាជន រួមកសាងគំរោងការ។ ការងារអ្វីដែលឃុំ ភូមិធ្វើបានគឺត្រូវទុកអោយគេធ្វើនិងបណ្ដាការងារអ្វីដែលអង្គភាពពិ
គ្រោះយោបល់ធ្វើល្អ គឺជួលគេធ្វើ។”
សំដៅកាត់បន្ថយរយះពេល លើកកំពស់គុណភាពអនុវត្តបណ្ដាបទដ្ឋានកសាងជន
បទថ្មី ប្រកបដោយចីរភាពនិងសម្រេចមុនកាលកំណត់ ខេត្ត Lam Dong បានបំផុសច
លនា ប្រឡង ប្រណាំង៖ “ឃោសនាប្រជាជនល្អ” ដើម្បីកសាងជនបទថ្មី។ ចលនានេះត្រូវបានអនុវត្តតាមបណ្ដារូបសណ្ឋាន គំរូ ចលនា ឃោសនាប្រជាជនល្អ តាមនោះលើកកំពស់ការងារឃោសនា ចលនាប្រជាជនអនុវត្តកម្មវិធីកសាងជនបទថ្មី …ជាដើម។ ចលនាប្រឡងប្រណាំង ៖ “ឃោសនាប្រជាជនល្អ” កសាងជនបទថ្មី នឹងបន្តបំផុស
ឡើង និងជំរុញ ខ្លាំង ក្នុងរយះពេលខាងមុខនេះ និងនេះគឺជាកត្តាសំខាន់ ដែលរួមចំ
ណែកជំរុញ កម្មវិធីគោលដៅជាតិ កសាងជនបទថ្មី នៅខេត្ត Lam Dong ដំណាក់កាល ២០១០ - ២០២០៕
-VOV WORLD